នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ កិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ ឥស្លាម និង ពុទ្ធសាសនា ក្រោមធមិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ ដឹកនាំប្រជុំដោយ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ស្ថិតនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ